ភ្នំពេញ-បុរសម្នាក់បានដេកស្លាប់នៅបន្ទប់ជួលបង្កឲ្យមានការភាពផ្អើលយ៉ាងខ្លាំង ខណៈពេលប្អូនធម៌ទៅដាស់មិនក្រោក។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីរវេលាម៉ោង ៧និង០០នាទី ព្រឹកថ្ងៃទី ១៥ខែកញ្ញាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ម្ដុំផ្សារព្រៃទា ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ សំ អាត អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូកង់បីនៅម្ដុំផ្សារហេងលី មានស្រុកកំណើតនៅខេត្តក្រចេះ។
ម្ចាស់បន្ទប់ឈ្មោះវីត្រូវជាប្អូនធ៍មបានឱ្យដឹងថា បងធ៍មរបស់គាត់ដែលស្លាប់នៅបន្ទប់ជូលខាងលើនេះបានលែងលះគ្នាជាមួយប្រពន្ធ របស់គាត់ ហើយបានមកសុំបន្ទប់គាត់ស្នាក់នៅបណ្តោះអាសន្នបានរយៈពេល ៤ថ្ងៃ ហើយយប់មុនពេលថ្ងៃកើតហេតុ រូបគាត់បានចេញទៅធ្វើការពេលយប់បាត់ ខណៈពេលត្រឡប់មកវិញ រូបគាត់បានគោះទ្វារហៅបងធ៍មរបស់គាត់ឲ្យបើកទ្វារឲ្យ តែគ្មានឮសំឡេងឆ្លើយតប ទើបគាត់មានការសង្ស័យ.ហើយក៏បានអើតមើលតាមបង្អួច ក៏ប្រទះឃើញបុរសឈ្មោះ សំអាត ដែលត្រូវជាបងធ៍មបានដេកស្លាប់បាត់ទៅហើយ ពេលនោះរូបគាត់ក៏បានរួសរាន់ទៅរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅទី ៣ បានទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះមកដល់ហើយក៏បានរាយការណ៍បន្តទៅកាន់កម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តកោសល្យវិច័យបច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសពបុរសខាងលើនេះ។
ដោយសមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះខាងនេះគឺស្លាប់ដោយសារជំងឺខ្យល់គគាំងបេះដូង។
ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕