ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ដងខ្លួន និងក្បាល ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាដោយ លោក ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានចាប់យកសម្ភារវត្ថុតាងមួយចំនួន រួមមាន ទូរស័ព្ទដៃចំនួន ១១គ្រឿង ដំបងទីបដែកចន ០៣ដើម ដំបងរលាស់ ១ដើម ប៉ែលដងដែក ១ដើម ស្ព្រាយម្រេច ១កំប៉ុង និងរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-2832 ។
ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ ៕