ភ្នំពេញ៖ ករណីផ្ទុះហ្គាស់ក្នុងផ្ទះល្វែងក្នុងបុរីមួយកន្លែង ដែលស្ថិតនៅផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលា ម៉ោង ៧និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បណ្តាលឲ្យស្លាប់ជនជាតិបរទេសម្នាក់។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុដើម្បីកុំឲ្យមានការរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗនៃទីតាំងកើតហេតុខាងលើ។
ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើនេះបណ្តាលឲ្យជនជាតិបរទេសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ តែជាអកុសលជនរងគ្រោះខាងលើបានថប់ដង្ហើមស្លាប់នៅឯមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានប៉ុស្តិនគរបាលអូរបែក្អមសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសពនិងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។
ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះពិតជាស្លាប់ដោយរលាកភ្លើងនិងថប់ដង្ហើមដោយសាផ្ទុញធុងហ្គាសពិតប្រាកដមែន។សពជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិចសត់ចែងធ្វើបុណ្យតាមប្រពៃណី៕