អ្នកបើកផាសអាប់ បើកបញ្ច្រាសទិស ហើយចង់ប្រើអំពើហឹងក្សានោះ គឺធ្លាប់ជាប់គុកព្រៃសម្តង នៅឆ្នាំ២០១៤

កណ្តាល៖ តាមការបំភ្លឺរបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាលលើករណីបុរសម្នាក់ឈ្មោះ កែ ឃីម បើកផាសអាប់ជិះបញ្ច្រាសទិស និងចង់បង្កអំពើហឹង្សាលើអ្នកដំណើរដូចគ្នា នៅរាជធានីភ្នំពេញ ធ្លាប់ជាប់គុកនៅព្រៃស ក្នុងអំឡុងឆ្នាំ ២០១៤។

រដ្ឋបាលស្រុកខ្សាច់កណ្តាល ឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០០៣ ឈ្មោះ កែ ឃីម (អ្នកបើកបរផាស់អាប់) ភេទប្រុស មានស្រុកកំណើតនៅខេត្តតាកែវ បានមករៀបការជាមួយស្ត្រីម្នាក់រស់នៅភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយបានកូន ០២នាក់ ស្រី ០១នាក់។

ប្រភពដដែលនេះ បន្តថា នៅឆ្នាំ២០១៤ ឈ្មោះ កែ ឃីម (អ្នកបើកផាស់អាប់) ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួន ហើយជាប់ពន្ធនាគារនៅព្រៃស ។នៅក្នុងឆ្នាំ២០១៨ ឈ្មោះ កែ ឃីម បានចេញពីពន្ធនាគារវិញ ក្រោយមកឈ្មោះ កែ ឃីម ក៏បានឱ្យឈ្មោះ សៀម នឿន ជូនមកទិញផាស់អេបនៅភ្នំពេញ ហើយឈ្មោះ កែ ឃីម គ្មានអត្តសញ្ញាណប័ណ្ណ ក៏ឈ្មោះ សៀម នឿន បានយកអត្តសញ្ញាណប័ណ្ណខ្លួនឱ្យឈ្មោះ កែ ឃីម ធ្វើផ្លាកលេខ។

សូមបញ្ជាក់ថា កម្លាំងជំនាញខេត្តកណ្តាលនៅយប់ថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៣ នេះបានស្រាវជ្រាវរកឃើញមុខសញ្ញាជាម្ចាស់ម៉ូតូកង់បីឥណ្ឌា រួមទាំងម៉ូតូកង់បីឥណ្ឌា ដែលបំពានច្បាប់ចរាចរណ៍ហើយ អ្នកបើកបរឈ្មោះ កែ ឃឹម អាយុ៤៧ ឆ្នាំ មានទីលំនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្លាំងជំនាញបាន ចំនីតិវិធីប្រគល់ជូនសង្ស័យខាងលើ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត បន្ទាប់ ពីមានការផ្សព្វផ្សាយវីដេអូលើបណ្តាញសង្គម និង ក្រោយទទួលបានបទបញ្ជាពី លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យ សមត្ថកិច្ចត្រូវធ្វេីការស្រាវជ្រាវ រកអ្នកបេីកបរម៉ូតូកង់បី បញ្ច្រាសទិស ដែលមានបំណងប្រេីដែកទីបវាយមកលេីអ្នកបេីកបររថយន្តនោះឲ្យឃេីញ ។

ដោយអនុវត្តតាមបទបញ្ជា កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ។

ក្រោយ ឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌា (ផាសអាប)ខាងលើ ត្រូវបាននាំយកមកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕