រថយន្ត ២គ្រឿង បុ..កគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់.រ.បួ..ស.ធ្ង.ន់.ធ្ងរ

ព្រៃវែង៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus 400h បុ..ក.ជាមួយរថយន្តបែនដឹកដីពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ ជាម្ចាស់រថយន្ត lexus ដា.ច់.ដៃ.ម្ខាង និង.រ.ង.រ.បួ.ស.ជាច្រើនកន្លែងទៀតធ្ង.ន់.ធ្ងរ គៀបជាប់ក្នុងរថយន្ត ត្រូវបានកម្លាំងនគរបាលស្រុកពារាំង ចុះអន្តរាគមន៍គាស់រថយន្តយកមនុស្សចេញក្រៅ និងហៅរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ២១ និង ៣០នាទី ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខការាសសាំងអូនគន្ធា (ប្ដីប្រពន្ធ) ស្ថិតនៅភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង លើផ្លូវជាតិលេខ ៨ ចន្លោះគីឡូម៉ែត្រ ៥៥-៥៦។

គួរបញ្ជាក់ថា រថយន្តមួយគ្រឿងម៉ាក lexus 400h ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2-7501 បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បើកបរក្នុងទិសដៅលិចទៅកើត ។ លុះធ្វើដំណើរដល់ចំណុចកើតហេត្តរថយន្តខាងលើ បានបុ..ក.រថយន្តមួយគ្រឿងទៀតម៉ាក់នីសាន់ ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្ដាំ TK-0441 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច បណ្ដាលឱ្យអ្នកបើកបររថយន្ត lexus 400h រ.ង.រ.បួ.ស.ធ្ង.ន់ធ្ងរ។ ចំណែករថយន្តបែន បានក្រ.ឡា.ប់.បះជើង ហើយម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពារាំង បានចុះដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង និងសង្គ្រោះជនរងគ្រោះដែលគៀបជាប់ក្នុងរថយន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក វត្ថុតាងរថយន្តទាំង ២គ្រឿង ត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕