ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពតបានអះអាងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “សពប្អូនស្រីខួចត្រូវបានរកឃើញហើយ”។
ការរកឃើញនេះនៅថ្ងៃទី២ សីហា ក្រោយពីលោកបានដឹកនាំកងកម្លាំងមានសមត្ថកិច្ចចុះស្វែងរកអស់រយៈពេលប្រមាណជា៣ថ្ងៃកន្លងមកនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីបាត់ខ្លួនភ្លាមៗរបស់យុវតីខាងលើនេះ ក្នុងពេលពេលបោះតង់លើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត កាលពីរាត្រីថ្ងៃ២៩ កក្កដា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានដឹកនាំកងកម្លាំងចេញស្វែងរកជនរងគ្រោះតែម្តង ដោយដើរតាមជ្រោះពីក្រោមឡើងទៅលើភ្នំជាហូរហែរ។
យុវតីដែលបាត់ខ្លួនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ បាននាំគ្នាទៅបោះតង់ នៅលើជ្រោះឱមាល់ កាលពីរាត្រីថ្ងៃ២៩ កក្កដា ប៉ុន្តែដោយសារតែនៅលើជ្រោះ មានភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ធ្វើឲ្យពួកគេបានជាប់នៅក្នុងតង់ ៕