កណ្តាល៖ វិបត្តិគ្រួសារដោះស្រាយមិនចេញធ្វើឱ្យស្រ្តី វ័យក្មេងម្នាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចមកលោតទឹកសម្លាប់ខ្លួននៅចំណុចស្ពានព្រែកតាមាក់ ត្រើយលិច ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្ដាល។
សេចក្តីរាយការណ៍នានាបានឱ្យដឹងថា សពស្ត្រីរងគ្រោះ មានឈ្មោះ សារិន ថៃហ្វា អាយុ ២៣ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម បានសម្រេចធ្វើអត្តឃាតដោយលោតទឹកសម្លាប់ខ្លួន ដោយសារតែមានជម្លោះជាមួយគ្រួសារជាប្តីជនជាតិចិន។
សេចក្តីរាយការណ៍បន្តថា ទោះជាយ៉ាងណា ការលោតពីលើស្ពានព្រែកតាមាក់ របស់នាង ពុំបានធ្លាក់ដល់ទឹកនោះទេ គឺធ្លាក់នៅទើលើគ្រឹះសសរស្ពានបណ្តាឱ្យស្លាប់យ៉ាងអាណោចអាធម៌។
ក្រោយពីកើតហេតុ គេឃើញស្បែកជើងមួយគូនិងសំបកកំប៉ុងស្រាបៀរ២កំប៉ុង នៅក្នុងថង់ខ្មៅក្បែរបង្កាន់ដៃស្ពាន និងមួយកំប៉ុងទៀតទុកលើបង្កាន់ដៃស្ពាន មិនទាន់ផឹកអស់នៅឡើយ។ប្រភពព័ត៌មានបានបញ្ជាក់ថា សាកសពស្ត្រីនេះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕