បុរសម្នាក់មានជំងឺប្រចាំកាយ សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ក្នុងស្រុកបវេល

បាត់ដំបង៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៥និង១០នាទី នៅចំណុចក្រុមទី១០ ភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេី​ សាកសពជនរងគ្រោះឈ្មោះ​ អ៊ីម ហឿន ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ញ៉ែម វឿន ភេទស្រី អាយុ៦៧ ឆ្នាំរស់នៅក្រុមទី១០ ភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានបានអោយដឹងថា ប្តីរបស់ខ្លួនមានជម្ងឺប្រចាំកាយរយៈពេល០២ឆ្នាំមកហើយ ពេលខ្លួននាំគាត់ទៅព្យាបាលនៅមន្ទីរពេទ្យ គ្រូពេទ្យក៏ប្រាប់ថាមានជម្ងឺដុះសាច់ក្នុងថ្លើម ការព្យាបាលមិនជានោះទេ ចាប់តាំងពីគាត់ដឹងពីជម្ងឺរបស់ខ្លួន គាត់តែងតែព្យាយាមសម្លាប់ខ្លួនរហូត ប៉ុន្តែត្រូវបានខ្លួននិងកូនហាមរហូត លុះដល់កើតហេតុ ខ្លួនបានភ្ញាក់ពីដេកក៏បាត់ប្តីមិនឃើញ ហើយខ្លួននិងកូនស្រីឈ្មោះ អ៊ីន សុវណ្ណ បាននាំគ្នាដើររកក៏បានឃើញគាត់ចងកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ហើយ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ អ៊ីម ហឿន ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕