អ្នកទោស១៣នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ

ភ្នំពេញ ៖ អ្នកទោសចំនួន១៣នាក់ ឃុំខ្លួននៅក្នុងមណ្ឌលអប់រំកែប្រែទី៣ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ នេះបើតាមហ្វេសប៊ុករបស់លោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ ។

ការដោះលែងនេះ ក្រោយព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងទោស កាលពីថ្ងៃ២៣ ឧសភា តាមសំណើរសុំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា៕