កោះកុង៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(កែងឆ្នេរ២០០០)បណ្តាលអោយមនុស្ស០២នាក់ស្លាប់ប្រុស។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា សពឈ្មោះ លី គឹមឡេង អាយុ ៣០ឆ្នាំ មុខរបរ នេសាទនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ សពឈ្មោះ ជ្រូក មុខរបរកម្មករ នៅភូមិ២ ឃុំបា៉ក់ខ្លង ស្រុកមណ្ឌលសីមាបើកម៉ូតូម៉ាក Scopi ពណ៌ស គ្មានស្លាកលេខ។ ជនបង្ក បើករថយន្តម៉ាកTACOMAពាក់ស្លាកលេខ2A-2978 ក្រោយកើតហេតុរត់គេចខ្លួន (មិនស្គាល់អត្តសញ្ញាណ)។ មូលហេតុ ភាគីខាងឡានបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន ចំណែកជនបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រីឯម៉ូតូ និងឡាន ផ្នែកជំនាញ បានយក មករក្សាទុកនៅអធិការដ្ឋាន៕