ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​៣​នាក់​ ជាមួយគ្រឿងញៀន​ជិត​២០០​គីឡូក្រាម​

​រាជធានី​ភ្នំពេញ​ ៖​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនកាលពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៥​និង​១០​នាទីបាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​កម្លាំង​ជំនាញ​ខេត្តកណ្តាល​ បាន​ចុះ​ស្រាវជ្រាវ​-​ស៊ើបអង្កេត​ រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក​ និង​ដឹក​ជញ្ជូន​គ្រឿងញៀន​ដោយ​ខុសច្បាប់​ នៅ​០៥​គោលដៅ​ផ្សេង​គ្នា​ (០៤​គោលដៅ​ ក្នុង​រាជធានី​ភ្នំពេញ​ និង​០១​គោលដៅ​ ខេត្តកណ្តាល​)​។

អគ្គស្នងការនគរបាលជាតិ ឱ្យដឹងនៅថ្ងៃទី ២២ ខែឧសភាថា គោលដៅ​ទី​១​ ៖​ ចំណុច​មុខក្រសួង​ពាណិជ្ជកម្ម​ មហាវិថី​សហព័ន្ធ​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​គោលដៅ​ទី​២​ ៖​ ចំណុច​ផ្ទះ​ជួល​លេខ​ ៦៤E១​ ផ្លូវ​លេខ​១១០​ ភូមិ​៥​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​
​គោលដៅ​ទី​៣​ ៖​ ចំណុច​បុរី​ពិភព​ថ្មី​ ផ្ទះ​លេខ​១០៧​ ផ្លូវ​E​ ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​
​គោលដៅ​ទី​៤​ ៖​ ចំណុច​បុរី​ពិភព​ថ្មី​ ផ្ទះ​លេខ​១២៦​ ផ្លូវ​លេខ​៣៥B​ ភូមិ​ត្រពាំង​ព្រុយ​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​ និង​គោលដៅ​ទី​៥​ ៖​ នៅ​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១១​និង​០០​នាទី​ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​ នៅ​ចំណុច​ផ្ទះ​ ជួល​លេខ​២CE1​ ផ្លូវ​លេខ​១០៩​ ក្រុម​ទី​៣១​ ភូមិ​៣​ សង្កាត់​អូ​ប្ញ​ស្សី​១​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល​បាន ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួម​មាន​ ៖ ១.​ឈ្មោះ​ សេង​ គុ​ន្នី​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​ ២.​ឈ្មោះ​ អ៊ឹម​ ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​ និង ៣.​ឈ្មោះ​ លាស់​ ណេ​ត​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​។​

ក្រោយធ្វើការឃាត់ សមត្ថកិច្ចបានដក ហូត​វត្ថុ​តាង​គ្រឿងញៀន​រួម​មាន ៖ ១-​ហេ​រ៉ូ​អ៊ី​ន​ (HEROINE)​ ទម្ងន់​១៣៨៥៨៥,៧៥​ ក្រាម​ (១៣៨​ គីឡូក្រាម​ ៥៨៥,៧៥​ ក្រាម​)​។​ ២-​អ៊ិ​ច​ស្តា​ស៊ី​ (MDMA)​ ទម្ងន់​ ៤១៦១,៥៣​ ក្រាម​ (៤​ គីឡូក្រាម​ ១៦១,៥៣​ ក្រាម​)​។​ ៣-​មេ​តំ​ហ្វេ​តា​មីន​ (METHAMPHETAMINE)​ ទម្ងន់​ ៤៦០៦២​ ក្រាម​ (៤៦​គីឡូក្រាម​ ៦២​ ក្រាម​)​។​ ៤-​កេ​តា​មីន​ (KETAMINE)​ ទម្ងន់​ ៤៣២៦,៩៣​ ក្រាម​ (៤​គីឡូ​ ក្រាម​៣២៦,៩៣​ ក្រាម​)​។​ ៥-​នី​មេតា​ហ្សេ​ប៉ា​ម​ (NIMETAZEPAM)​ ទម្ងន់​ ៧៧២,២០​ ក្រាម​។​

សរុប​រួម​សារធាតុ​ញៀន​ទម្ងន់​ ចំនួន ​ ១៩៣៩០៨,៤១​ ក្រាម​ (១៩៣​ គីឡូក្រាម​ ៩០៨,៤១​ ក្រាម​)​។ និង​ ​សារធាតុ​មិន​ច្បាស់​ទម្ងន់​ ចំនួន ​ ២៣,២១​ ក្រាម​ ។​ ​បច្ចុប្បន្ន​ ជនសង្ស័យ​និង​វ​ត្ដុ​តាង​សមត្ថកិច្ច​ជំនាញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕