អន្ទិត សាន សុជា ប្រាប់ពីមូលហេតុនៃការលាចាកផ្នួស

ភ្នំពេញ៖ មុនពេលលាចាកសិក្ខាបទ អតីតសង្ឃ សាង សុជា បាន អះអាងថា ការលាកចាកពីព្រះផ្នួស របស់លោក មិន មានសម្ពាត ឬបញ្ហាអ្វីមួយឡើយ។ ការលាចាកផ្នួសនេះ ក៏ដោយសារវាជាគោលការណ៍ជីវិតរបស់លោកផ្ទាល់ខ្លួនប៉ុណ្ណោះ។

អតីតសង្ឃរូបដ៏មានប្រជាប្រិយភាពរូបនេះនេះ បញ្ជាក់ទៀតថា ការរស់នៅ និងប្រាស័យទាក់ទងជាមួយគណៈកម្មាការវត្តនៅក្នុងប្រទេសអូស្ត្រាលី មិនមានបញ្ហានោះទេ ពោល គណៈកម្មការវត្ត ឧបាសក និងឧបាសិកា បានទំនុកបំរ៉ុងបានយ៉ាងល្អឥតខ្ចោះ។ តែយ៉ាងណា ការលាចាកពីភេទបព្វជិតនេះ ក៏នឹងមានការរំជើបរំជួលដល់សង្គមព្រះពុទ្ធសាសនា មួយរៈខ្លីផងដែរ។

ទន្ទិត សាន សុជា ដែលមានឈ្មោះបោះសម្លេងគ្រប់ស្រទាប់វណ្ណៈនៃប្រជាជនកម្ពុជា តាមរយៈការយកព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធមកអប់រំ បញ្ជាក់បន្ថែមថា ការលាចាកសិក្ខាបទរបស់លោក ក៏មិនទាមទារអ្វីពុទ្ធបរិស័ទ និងអ្នកស្រឡាញ់រាប់អានលោកនោះទេ ដោយទុកឱ្យលោករស់នៅតាមភាពជាឧបាសក។ ទោះជាយ៉ាងណាលោក ទាមទារឿងមួយ គឺអ្នកដែលស្រឡាញ់រាប់ឪពុកម្តាយរបស់លោក នៅតែបន្តរាប់អានថែមទៀត ដែលនេះ គឺជាដឹងគុណចំពោះលោកហើយ។

អតីតសង្ឍរូបនេះបន្ថែមថា ចំពោះកេរ្តិ៍ឈ្មោះដែលបានកើតឡើងនាពេលកន្លងមកនេះ វាប្រៀបដូជាខែប្រាំង ដែលត្រូវរីកស្ងួតទឹកដូច្នោះដែរ។សេចក្តីសម្បាយចិត្តរបស់លោក មិនមែនដោយសារភាពល្បីល្បាញនោះទេ ប៉ុន្តែអ្វីដែលលោកសប្បាយចិត្ត គឺការយល់ដឹងរបស់ពុទ្ធបរិស័ទ ដោយមិនមានភាពសាបសូន្យនោះទេ។

អន្ទិតរូបនេះ ថ្លែងថា៖ »ញាតិញោមអាចចាក់ចេញពីអាត្មាបាន តែមិនអាចចាកចេញពីព្រះធម៌ ។ ព្រះខីណាស្របទាំងឡាយ អ្នកប្រាជ្ញពីបូរាណទាំងឡាយក៏មានពេលវេលចូលនិវត្តន៍ដែរ»។

ក្រោយលាយចាកពីបុព្វជិតរបស់អន្ទិត សាន សុជា អ្នកដែលនិយម ស្តាប់ និង គោរពស្រាឡាញ់លោក បានសម្តែងការស្តាយស្រណោះ តែនេះ គឺជាច្បាប់ធម្មជាតិ៕