ជាថ្មីម្តងទៀត លោកស្រី ហ៊ុន ស៊ីណាត ចាត់ទុកលោក សុខ លូ ជាមនុស្ស សម្តី ស-ជាតិ មារយាទ ស-ត្រកូល

ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ជាថ្មីម្តងទៀត បានចាត់ទុកលោក សុខ លូ បច្ចុប្បន្នជាអភិបាលខេត្តបាត់ដំបងជាមនុស្ស សម្តី ស-ជាតិ មារយាទ ស-ត្រកូល ដែលបាននិយាយដើម លោកស្រី និងលោក ផែង វណ្ណៈ នាពេលកន្លងមក។

តាមរយៈបណ្តាញសង្គមហេសបុកផ្ទាល់ខ្លួន លោក ស្រី ហ៊ុន ស៊ីណាត នៅថ្ងៃទី ៦ ខែឧសភា បានសរសេរ ចាត់ទុកលោកសុខ លូ ដោយភ្ជាប់ជាមួយនឹងមួយថា «សម្ដីសជាតិ មារយាទ សត្រកូល ពួកភ្នែកតឹងចេះល្បិចកិច្ចកលច្រើនណាស់និយាយដើមគេហើយនៅឡើយថាខ្លួនមិនបាននិយាយទៀត។

លោកស្រី ហ៊ុន ស៊ីណាត កាលពីន្លងទៅក៏បានធ្លាប់ផ្ញើសារផ្តាំទៅ លោក សុខ លូ ដែរ ក្រោយសារឆ្លើយ ឆ្លងបានបែកធ្លាយសារនិយាយដើម ទៅដល់លោកស្រី ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហោះវីឌីអូសារសម្លេងឆ្លងឆ្លើយរបស់លោក សុខ លូ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ ថា «សូមផ្តាំទៅ ឯកឧត្តម សុខ លូ ផង ដកស្កូវយាយចាស់ច្រឡំមនុស្សហើយ ។ សំឡេងប្រមាថខ្ញុំទាំងអស់នេះ ជូនឯកឧត្តមជាពិសេស ថាវាមិនបានបាត់ទៅណានោះទេ ។ សូមជូនពរដល់ដល់បងប្អូនពលករនៅប្រទេសថៃទាំងសុខចំរើនគ្រប់ប្រការ» ។

សូមជម្រាបថា កាលពីកន្លងទៅ លោកស្រី ហ៊ុន ស៊ីណាត បានរិះគន់ចំៗទៅលើមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិឡែម ដែលយកថ្លៃផ្ញើឯកសារ ថ្លៃកប់ពពក និងជំរុញឲ្យពលករផ្ញើកាបូបចំណាយច្រើន ខណៈពលករជាច្រើនបានផ្ញើសារជម្រាបជូនលោកស្រី ផងដែរ។ តែបញ្ហានេះ ត្រូវបានលោក សុខ លូ បដិសេធ និងនិយាយដើម លោកស្រី ។

យ៉ាងណា ក្រោយមក លោក សុខ លូ បានសារភាពកំហុសឆ្គង និងសុំទោសលោកស្រីហ៊ុន ស៊ីណាត រួចហើយដែរ៕