បាត់ដំបង៖ នគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ បានឃាត់ខ្លួន ជនង្ស័យម្នាក់ ឈ្មោះ ខុន សុឃៀង ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅបណ្តោះអាសន្ន ភូមិ បែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងនិងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងមុខសញ្ញាលួចខ្សែភ្លើងក្នុងមូលដ្ឋាន។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចរកឃើញ ខ្សែភ្លើងទំហ៊ុំ ០២ គុណ ១,៥ ចំនួន ១៥ ម៉ែត្រ ខ្សែភ្លើងទំហ៊ុំ ០២គុណ ២,៥ ចំនួន ១០ ម៉ែត្រ និងខ្សែភ្លើងទំហ៊ុំ០២ គុណ ០,៥ ចំនួន ១០ ម៉ែត្រ នៅជាប់នឹងខ្លួន។
ពេលសាកសួរជនសង័្សយឆ្លេីយសារភាពថាខ្សែភ្លេីងនេះគេលួចកាត់នៅក្នុងមូលដ្ឋានភូមិ ព្រែកព្រះស្តេច សង្កាត់ ព្រែកព្រះស្តេច ក្រុងនិងខេត្ត បាត់ដំបង ។ ពេលនេះសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយមកផែនជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕