ដេប៉ូប្រេងឥន្ធនៈប្រកបរបរមិនសុចរិតកាន់តែមានការថយចុះ

ភ្នំពេញ:ប្រតិបត្តិការត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈតាមបណ្តាស្ថានីយដេប៉ូនានានៅទូទាំងប្រទេស ទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលសកម្មភាពរបស់មន្ត្រីជំនាញ ក.ប.ប. រួមចំណែកលើកកម្ពស់ភាពអនុលោមទៅតាមច្បាប់ និងកាត់បន្ថយអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ។

ជាក់ស្តែងនាថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៣ មន្ត្រី ក.ប.ប. ខេត្តស្វាយរៀង កំពង់ធំ កំពង់ឆ្នាំង រតនគិរី និងខេត្តកោះកុង បានបន្តនាំយកឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ចុះត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូនានាក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលក្នុងនោះក្នុងចំណោមស្ថានីយ ដេប៉ូចំនួន២៨ ដែលបានពិនិត្យ មានដេប៉ូចំនួន៣ ប៉ុណ្ណោះ ពុំមានអនុលោមភាពផ្នែកបរិមាណ និងត្រូវបានមន្ត្រីស៊ើបអង្កេតចាត់វិធានការតាមនីតិវិធី៕