ភ្នំពេញ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបន្ទប់របស់ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់)។
របាយការណ៍របស់កម្លាំងផ្នែកនគរបាលយុត្តិធម៌បង្ហាញថា ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០៤ (ភ្នំពេញ 1JB-3022, ភ្នំពេញ 1JE-7858, ភ្នំពេញ 1JC-2574, ភ្នំពេញ 1JU-7324), បន្ទះទ្រនាប់ផ្លាកលេខ ចំនួន០៥បន្ទះ, កូនសោរសម្រាប់ដោះដូរផ្លាកលេខ និងដូរគ្រឿងម៉ូតូមួយចំនួន។
របាយការណ៍នេះបន្តថា ទី១- ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន ND125N0029844 ទី២- ម៉ូតូម៉ាក HONDA CLICK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន CN125K8069047 និង ទី៣- ម៉ាក HONDA DREAMC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន AND125MDN 6158688។
បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ បើប្រជាពលមានបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឬ លេខទូរស័ព្ទទំនាក់ទំនង 012 560 333 ៕