ភ្នំពេញ៖ ក្រោយមានប្រតិកម្មពីអ្នកលេងបណ្តាញសង្គម លោក ឯម រៀម ដែលជាអ្នកច្នៃម៉ូដដ៏ល្បីមួយរូប បានចេញមុខសូមអភយ័ទោសពីបងប្អូន ដែលលោក បានសរសេរ Caption ខុសអត្ថនយ័ របស់១លានបេះដូងកាត់បទ់ កាលម្សិលមិញ ។
លោក ឯម រៀម បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លូនបញ្ជាក់ថា«ខ្ញុំក៏បានកែរសំរួលរួច Caption ឡើងវិញហើយ ដូចនេះហើយសូមខន្តី និងអភយ័ផង ដោយខ្ញុំមិនបានពិចារណា ហើយពីពេលនេះទៅសន្យាថានិងធ្វើសិល្បៈរបស់ខ្ញុំ និងមិនប៉ះពាល់ដល់សង្គមឡើយ»។
លោក ឯម រៀម កាលពីម្សិលមិញបានសរសេរថា « ១លានបេះដូង ក្លែងក្លាយ បើជាថវិការដ្ឋ សូមចូលរួមសោកស្តាយ តែបើទឹកចិត្តរបស់បងប្អូន មិនគួរណាធ្វើនៅទីនេះទេ »។
បេះដូងក្រដាសរាប់សិបម៉ឺន ដែលបត់ដោយដៃប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណ: គ្រប់វ័យ ត្រូវបានរៀបចំជាលក្ខណ:សួនដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត ។
ការរៀបចំនេះ ធ្វើឡើងសម្រាប់ការបំបែកកំណត់ត្រាពិភពលោក ដែលត្រូវរាប់នៅថ្ងៃទី១០ ខែមេសា និងបញ្ចប់នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣៕