ព្រៃវែង៖កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនមនុស្ស ចំនួន១២នាក់ដែលក្លែងជាសង្ឃ ក្នុងពេល មកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ស្ថិតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
លោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនសង្ឃក្លែងក្លាយចំនួន១២នាក់ បន្ទាប់ពីពួកគេក្លែងខ្លួនជាសង្ឃ ហើយបន្លំមកបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ត្រង់ចំណុចភូមិឃុំខាងលើ។
លោកបន្តថា ចំពោះករណីនេះត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីបំពេញបែបទបតាមនីតិវិធីច្បាប់៕