កំពង់ស្ពឺ:ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃទី២៦ មីនា ២០២៣ នៅចំណុចទីតាំងអតីតរោចក្រផលិតអាកុល ស្ថិតនៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដែលតុលាការបានរឹបអូសជាសម្បត្ដិរដ្ឋ តាមរយៈសាលដីកាស្ថារពរបស់តុលាការកំពូលនូវទីតាំងដីនិងសំណង់រោងចក្រ ផលិតអាល់កុលមួយកន្លែងច្រើនអគារ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបន្តថាជនសង្ស័យដែលជាអ្នកដុត ដំបូងឡើយដុតព្រៃនិងចូលទៅដុតរថយន្តក្នុងរោងចក្រជនសង្ស័យឈ្មោះ ប៊ុន ធី ហៅ កោប ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេលធ្វើសកម្មភាពរួចជនបង្កបានគេចចូលព្រៃបាត់ ។
សមត្ថកិច្ចបានបន្ដជួយអន្ដរាគមន៍នៅទីតាំងអគ្គិភ័យឆេះ ដោយមិនបង្អង់យូរ សមត្ថកិច្ចនគរបាលកំណត់មុខសញ្ញាបាន និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាលបានឈានទៅឃាត់ខ្លួនបាននិងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីចំណាត់ការនីតិវិធីបន្ដ។
សម្ភារៈខូចខាតមានរោងចក្រអាល់កុល រថយន្តម៉ាកមុីស៊ុយប៊ីស៊ី បណ្ដាលឱ្យឆេះខូចខាតផ្នែកខ្លះដោយមានកិច្ចអន្ដរាគមន៍រថយន្តពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ទាន់ពេលវេលា។
តាមការបញ្ជាក់ជនសង្ស័យមូលហេតុគឺ មកពីមានទំនាស់ក្នុងគ្រួសារប្រពន្ធលែងរួចទៅយកប្ដីថ្មី។ បច្ចុប្បន្នជនសង្ស័យត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿង ចំណាត់ការនីតិវិធីបន្ដ៕