កោះកុង ÷ ដោយមានចង្អុលបង្ហាញពី លោក ស្នងការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២និង៤០នាទី ផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន សហការនិង ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានចុះបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ មួយកន្លែង នៅចំណុចផ្សារដើមគរ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០២នាក់ និង វត្ថុតាង។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមាន ១.ឈ្មោះ អែម កុសល (ហៅកុសល) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនេសាទ ទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ២.ឈ្មោះ នូ រីយ៉ាស់ (ហៅនូ) ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ឥស្លាម មុខរបរនៅផ្ទះ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ៣.ឈ្មោះ អ៊ុង ស្រីមុំ (ហៅមុំ) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនៅផ្ទះ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ២កញ្ចប់ (ធំ១ តូច១), ទូកមាន់ចែចំនួន ០១គ្រឿង, ម៉ាស៊ីនទូកចំនួន ០១គ្រឿង, ទូរស័ព្ទដៃចំនួន ៣គ្រឿង ។
បច្ចុប្បន្ន កម្លាំងយើងកំពុងបំពេញសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តរតាមនីតិវិធី ៕