ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់ ដែលមាន គណនី « បងតិច» បានស្នើឱ្យនគរបាលចរាចរណ៍មួយក្រុមនៅម្តុំស្តុបថៃហ្គើនៅតាមបណ្តាយផ្លូវជាតិលេខ១ ឱ្យសងលុយខ្លួនវិញប្រគល់លុយចំនួន ១៣៥$ ឱ្យយមកខ្លួនវិញ បើមិនចង់វែងឆ្ងាយទៅមុខទៀត
គណនីខាងលើនេះ បានសរសេរថា «នាងខ្ញុំជាម្ចាស់ឡានមានការមិនពេញចិត្តជាខ្លាំង កាលពីរថ្ងៃទី២០ខែមិនាឆ្នាំ២០២៣ បងប្រុសរបស់នាងខ្ញុំបានខ្ចីឡានពីរនាងខ្ញុំទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុបថៃកឺសង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលិស១ក្រុមបានឃាត់ឡានរបស់នាងខ្ញុំហើយសុំមើលបណ្ណ័បើកបរ »។
គណនីដដែលបន្តថា «លុះខាងប៉ូលិសមើលរួចហើយគាត់បានប្រាប់បងប្រុសនាងខ្ញុំថាឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ១ ឈៀក ២ស្លាកលេខ ៣ លតាបត្រ័ ៤ នឹងពន្ធប្រចាំឆ្នាំ សុទ្ធតែក្លែងក្លាយទាំងឣស់ ហើយបានបង្កាប់ឣោយបងប្រុសខ្ញុំប្រគល់ប្រាក់១០០០$ឣោយទៅគាត់ទើបគាត់ឣោយរថយន្តមកវិញ បងប្រុសនាងខ្ញុំសុំឣោយគាត់៥០០០០រៀល តែខាងប៉ូលិសមិនព្រមលុះឣស់រយះពេលជាច្រើនម៉ោងខាងប៉ូលិសក៏បានទាប្រាក់១៣៥$ពីរបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញ៉ាបទៅធ្វើបុណ្យគាត់ក៏ព្រមឱ្យ»។
គណនីដដែលបន្ថែមថា « ហើយពេលនោះក្រុមប៉ូលិសក៏បានប្រាប់បងប្រុសនាងខ្ញុំថាហាមបង្ហោះរូបពួកគាត់តាមបណ្តាញ់សង្គម នាងខ្ញុំសុំសួរទៅខាងលោកប៉ូលិសវិញថា សំឣាងទៅលើឣ្វីដែលថារថយន្តរបស់ខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ ហើយលុយចំនួន១៣៥$ដែលយកពីរបងខ្ញុំផាកពិន័យទៅលើបទឣ្វី បើគ្មានបទល្មើសទេ សូមប្រគល់លុយ១៣៥$ ឱ្យយមកខ្ញុំវិញ បើមិនចង់វែងឆ្ងាយទៅមុខទៀត 012897216 098397899»៕