ភ្នំពេញ៖ មន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃម្នាក់ ដែលមានឈ្មោះ ជា ប៊ុនថេង មានឋានន្តរស័ក្តិជា អនុសេនីយ៍ទោ មន្រ្តីនៃក្រសួងមហាផ្ទៃ រងការចោទប្រកាន់ប្រើអំពេហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន។
ដោយអត់ទ្រាំពុំបាន ស្ត្រីជាភរិយា របស់មន្ត្រីនគរបាលរូបនោះ ដែលកាន់ គណនី Nhoem Sokleng បានបង្ហោះអមជាមួយរូបភាព និងវីដេអូប្រើអំពើហឹង្សា នៅលើតាមបណ្តាញសង្គម ថា មន្ត្រីនគរបាលមានឋានន្តរស័ក្តិជា អនុសេនីយ៍ទោ ប្រើអំពេហិង្សា គំរាមគំហែងបាញ់សម្លាប់ប្រើរពាក្យសម្តីដៀលជេម្រាយ ប្រមាថ ដៀលពូជ ងែងហង។
ស្ត្រីជាភរិយារូបនេះបានស្នើសុំខាងច្បាប់ជួយរកអោយរូបភាគដែលកំពុងទទួលរងនូវភាពអយុត្តិធម៍នេះ ។ ស្ត្រីរូបនេះសរសេរថា «នាងខ្ញុំរងអំពើហិង្សាពីប្តីឈ្មោះ ជា ប៊ុនថេង ចាប់តាំងពីកូនខ្ចី 2ខែរហូតកូនដល់បច្ចុប្បន្ន, រងសំពាធ សតិអារម្មណ៍រហូត ប៉ះពាល់ផ្លូវចិត្ត លេបថ្នាំរាល់ថ្ងៃ អូនស្រលាញ់បងណាស់ អូនទុកឱកាសអោយបងរហូតទេីបមកដល់ចំនុចនេះ គិតថាបងនឹងកែប្រែ តែចុងក្រោយបងមិនស្គាលកំហុស អូនលះបង់ទាំងជីវិតអូន នឹងកូន ដេីម្បីបង… តេីបងដែរស្រលាញ់អូនខ្លះទេ….»៕