ម្ចាស់បុរី ម៉ន ដានី ព្រមាន «ឡាយ» បើកមុខអ្នកដែលពាក់ព័ន្ធដី ១០០ ហិកតា នៅកំពង់ស្ពឺ

ភ្នំពេញ៖ ដោយអត់ទ្រាំពុំបាន និងឃើញកម្មករ និង បុគ្គលិករបស់ខ្លួនរស់នៅពិបាក លោក ស្រី ម៉ន ដានី ម្ចាស់គម្រោងបុរី ម៉ម ដានី បានចេញមុខព្រមាន «ឡាយ » តាមបណ្តាញសង្គម បង្ហាញមុខអ្នកពាក់ព័ន្ធទំនាស់ ដី ១០០ ហិកតានៅខេត្តកំពង់ស្ពឺ ដែលលោកស្រីបានទិញ និងប្រគល់លុយក្នុងតម្លៃ ១២ លានដុល្លាររួចហើយ ប៉ុន្តែ មិនព្រមប្រគល់បណ្ណកម្មសិទ្ធិ។

ក្នុងសំណេរ របស់លោក ស្រី លើបណ្តាញសង្គម បានសរសេរៀបរាប់ថា «ទ្រំាបន្តិចសិនណាបងប្អូន។ អ្នកក្រដូចយើងមានតែជីវិត នឹង ទំនួលខុសត្រូវ មកជាមួយតែប៉ុណ្ណោះ ព្រោះយើងយកកំលាំងដូរបាយ។អ្នកមានដូចគេ អំណាចក៏មាន លុយក៏មាន អ្នកកាងក៏មាន(គេធ្វើអីក៏ត្រូវ) បំពាន គំរាម គេមានទាំងព្រម នៅតែគេត្រូវ (កុំភ្លេចថា កម្ម វាមាន កង់ វិលចុះ វិលឡើង វាដល់កន្លែងត្រូវឈប់ដែរ)»។

លោកស្រីបញ្ជាក់ក្នុងន័យដើមថា«បើកុងត្រា ចុះថ្ងៃ 14 12 20 យកជាការមិនបាន ខ្ញុំឡាយ បើកមុខ ទាំងអស់អ្នកដែលពាក់ពាន់ អាងវ៉ាង កាងលើក្រោម ធំប៉ិនណា ក៏ខ្ញុំលែងខ្វល់ដែរ ឡាយហើយងាប់ក៏ខ្ញុំព្រម ឆ្កែតែគេវ៉ៃឡើង វាឆ្កួតហើយ គឺ វា ខាំ វាខាំ ទាំងអស់អ្នកដែលវ៉ៃវា »។

លោកស្រីបន្តថា « អស់ទ្រាំហើយ អស់ការសំពះ អង្វរ ហើយព្រោះភាពត្រឹមត្រូវនឹងស្រួលពេករបស់ខ្ញុំវាអត់មានតំលៃសំរាប់អ្នកទេ។ បងប្អូនខ្ញុំរាប់ពាន់អ្នក អោយខ្ញុំក្រាបសំពះ សុំទោស សំពាយ នៃ សំពាធ មួយនេះ ខ្ញុំលែងមានកន្លែងដាក់ហើយ វាលើសចំណុះ ហើយ ខ្ញុំដើរដល់ផ្លូវទាល់ហើយ ដោយការបិទរបង របស់គេ »។

លោកស្រីបញ្ជាក់ទៀត សរុបមក បើដឹងដល់ លោកពុក អ្នកម៉ែ (មាតា បិតា សន្តិភាព)របស់យើង លឿន នោះទើបយើងរស់ បងប្អូនយើងកុំចោលគ្នាណា (រង់ចាំ លិទ្ធផល ពីបងប្រុសធំក្នុងគ្រួសារយើងថ្ងៃ 23 03 23 នេះសិន ) សង្ឃឹមថា យុត្តិធម័ នឹងមាន សំរាប់បងប្អូនយើង ដែល រង់ចាំជាង 2ឆ្នាំមកនេះ លើកមុនខ្ញុំតែឯង គេចង់ធ្វើមិចក៏បាន តែឥលូវខ្ញុំលែងឯការហើយ ព្រោះបងប្អូនខ្ញុំលោកជ្រោមជ្រែងណាស់៕