កំពង់ធំ៖ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២៣បង្ហាញមុខសញ្ញាជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក ទិត សំណាង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការរដ្ឋានខេត្តកំពង់ធំ បញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ែន លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី ២០ ខែ មិនា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ៣០ នាទី លោក បានដឹកនាំមន្ត្រីជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសណ្តាន់ ប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់។
ជនសង្ស័យទាំង ៧ នាក់រួមមាន ១-ឈ្មោះ រ៉ុង សុវណ្ណារាជ ភេទប្រុស អាយុ១៨ឆ្នាំ(មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ)ស្រុកកំណេីតភូមិត្រពាំងវែង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ទី២-ឈ្មោះ បឿន ជែម ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរកម្មករកៅស៊ូក្រុមហ៊ុនលីហួរ)រស់នៅភូមិសហគ្រាស ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទី៣-ឈ្មោះ សេី ចំរេីន ភេទប្រុស ទី៤-ឈ្មោះ វ៉ុន ឃ្លីប ភេទប្រុស ទី៥-ឈ្មោះ ឡម លីន ភេទប្រុស អាយុ១៧ឆ្នាំ ទី៦-ឈ្មោះ រុំ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ និងទី៧-ឈ្មោះ ឈុន រតនា ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំងនេះសុទ្ធជាកម្មករចំការកៅស៊ូ។
បច្ចុប្បន្នសមត្ថកិិច្ចកំពុងសួរនាំកសាងសំណុំរឿងញ្ជូនទៅតុលាការ ដើម្បីចអនុវត្តនិតិវិធីបន្តទៅតាមច្បាប់៕