ហួសចិត្តលើសថ្លែង! ក្មេងស្រីដ៏ស្រស់ស្អាតវ័យ១៧ឆ្នាំ សុខចិត្តលាបថ្នាំបញ្ចប់ជីវិតដោយគ្មានស្តាយស្រណោះដោយសាររឿងមួយនេះ

ភ្នំពេញ៖ នៅវេលាម៉ោង១:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ក្មេងស្រីដ៏ស្រស់ស្អាតម្នាក់វ័យ១៧ឆ្នាំ សុខចិត្តលាបថ្នាំបញ្ចប់ជីវិតដោយគ្មានស្តាយស្រណោះដោយសាររឿងតូចចិត្ត។

ជនរងគ្រោះមានឈ្មោះ ស្រ៊ុន យ៉ាហ្រេទីន ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សរៀននៅសាលាប៊ែលធី សាខាព្រែកកំពឹស កើតនៅ ឃុំស្មាច់មានជ័យ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ដោយបច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២៤៦ ផ្លូវលេខ៣ ក្នុងបុរីពិភពថ្មីគួរស្រូវ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមយាយជនរងគ្រោះ ឈ្មោះ ប៉ុល ពិលី ភេទស្រី អាយុ៦៦ឆ្នាំ ឱ្យដឹងថា ចៅរបស់គាត់ចូលចិត្តដើរលេងជាមួយមិត្តភក្តិហើយរូបខ្ញុំតែងតែធ្វើការអប់រំឃាត់មិនអោយដើរលេងច្រើនតែគាត់មិនដែលស្តាប់រូបខ្ញុំឡើយ រហូតនៅវេលាម៉ោង១៩:២០នាទី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ចៅស្រីរបស់ខ្ញុំបានរៀបចំខ្លួនចេញទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិទៀតតែរូបខ្ញុំឃាត់មិនអោយចេញក៏ទាស់សម្តីគា្នមួយប្រាវ រួចចៅរបស់ខ្ញុំក៏ឡើងគេងក្នុងបន្ទប់បាត់ទៅ ។

លុះដល់ម៉ោងកើតហេតុខាងលើរូបខ្ញុំក៏ហៅចៅស្រីតែមិនឆ្លើយតបក៏ឡើងទៅមើលក្នុងបន្ទប់ឃើញចៅស្រីគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយដោយឃើញសំបកថ្នាំងងុយដេកជាច្រើនគ្រាប់នៅក្បែរចៅ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។

ប្រភពដដែលបានបន្ដឱ្យដឹងទៀតថា ជនរងគ្រោះបានមករស់នៅជាមួយជីដូនតាំងពីនាងនៅតូចមកម្ល៉េះ ដោយសារជនរងគ្រោះជាក្មេងកំព្រាម្ដាយមានតែឪពុកដែលរស់នៅផ្សេងគ្នា ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះឪពុកបានជួយផ្ដល់ប្រាក់សម្រាប់ការរៀនសូត្រផងដែរ។

ស្របពេលនេះ ក្រុមគ្រួសារជនរងគ្រោះមិនបានប្តឹងផ្តល់អ្វីឡើយ និងសំណូមពរយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ៕