កំពង់ស្ពឺ៖ ព្រះមេគុណខេត្តកំពង់ស្ពឺបានកៅហៅ ព្រះចៅអធិការវត្តកំពូលពេជ្រ ព្រះនាម ហេង សាវ៉ុន ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មកដោះស្រាយតាមធម៌វិន័យព្រះពុទ្ធសាសនា (ចាប់ផ្សឹក) បន្ទាប់ពីព្រះសង្ឃអង្គក្លែងភេទជាគ្រហស្ថ លួចដោះស្បង់ចីវរដើរលេងផឹកស៊ីនៅ ពេលយប់ធ្វើឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។
ព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺបានមានសង្ឃដីប្រាប់ សារព័ត៌មាន KHMER CM នៅថ្ងៃនេះថា ករណី ព្រះចៅអធិការវត្តកំពូលពេជ្រ ព្រះនាម ហេង សារ៉ុង នេះ នឹងត្រូវអនុវត្តតាមវិន័យព្រះពុទ្ធសាសានា (ផ្សឹក) ព្រោះបានក្លែងភេទជាគ្រហស្ថ ដើរលេង នៅពេលយប់។
ព្រះអង្គមានដីការបន្តថា បើតាមវិន័យ ព្រះចៅអធិការវត្តកំពូលពេជ្រ ព្រះនាម ហេង សារ៉ុង គ្រាន់តែចាប់ផ្សឹក ព្រោះប៉ះពាល់ដល់ព្រះពុទ្ធសាសនា មិនមានទោសទណ្ឌធ្ងន់ធ្ងរទេ ប៉ុន្តែ បើសឹកហើយ យកទៅដាក់ពន្ធនាគារទៀត មិនអាចធ្វើបែបហ្នឹងបាននោះទេ៕ ដោយ៖ ពុទ្ធិពល