មនុស្ស ៣នាក់រងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បីឥណ្ឌា​ ២គ្រឿង

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បីឥណ្ឌា​ ២គ្រឿង និងរថយន្ត​រងការខូចខាតទាំងសងខាង​ ក្នុងនោះបានបណ្តាលឲ្យមនុស្សចំនួន​ ៣នាក់បានរងរបួសធ្ងន់ស្រាល​ ត្រូវដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បានកេីតឡេីងនៅតាមបណ្តោយផ្លូវជាតិលេខ២​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នាវេលម៉ោង​ ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ​ បានចុះមកដល់ទីតាំង​ និងធ្វេីការវាស់វែងយករថយន្ត​ និងម៉ូតូកង់បីដាក់ខាង​ ដេីម្បីធ្វេីការចរចរាគ្នាផងដែរ៕