ភ្នំពេញ៖ ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីហិង្សាដោយយកកាំបិតផ្គាក់កាប់ និងយកខ្សែក្រវ៉ាត់ក្បាលដែកវាយ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្នុងបរិវេណវត្តល្វា ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ នេះបើតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣។
របាយការណ៍នេះបន្តថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ រួមមាន៖១- ឈ្មោះ ស ប៊ុនសេង ភេទប្រុស មុខរបរនៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ជនដៃដល់)។ ២- ឈ្មោះ ឆន សុថាត់ ភេទប្រុស មុខរបរ ជាងពិដាន ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣- ឈ្មោះ ពត ចាន់ជំនោរ ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៤- ឈ្មោះ អ៊ុក ផល្លាប ភេទប្រុស មុខរបរ ផ្សារដែក ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៥- ឈ្មោះ យឹម មករា ភេទប្រុស មុខរបរ នៅផ្ទះ ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ និង ៦- ឈ្មោះ ឌឹម មិថុនា ភេទប្រុស មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ទីលំនៅ ផ្លូវលំ ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រីឯជនរងគ្រោះចំនួន០២នាក់រួមមាន៖ ណ១- ឈ្មោះ ជា លីដេត ភេទប្រុស មុខរបរ កម្មករសំណង់ ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ និង ២- ឈ្មោះ ទុំ សារ័ត្ន ភេទប្រុស មុខរបរ ជាងដែក ទីលំនៅ ផ្លូវលំ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ច ក៏បាន ដកហូតយកវត្ថុតាងមួយចំនួនរួមមាន កាំបិតផ្គាក់ដងឈើឬស្សី ចំនួន០១, ខ្សែក្រវ៉ាត់ក្បាលដែក ចំនួន០១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ពុទ្ធិពល