បាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានគរបាលស្រុកកំរៀងបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់។
ករណីបង្រ្កាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ខែមករា២០២៣ វេលាម៉ោង១៥.៣០នាទី ចំណុចក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង។
ជនសង្ស័យចំនួន ០៤នាក់ មាន ១-ឈ្មោះ តេន ហួត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ២-ឈ្មោះសុត ធឹមហៅឆក ភេទប្រុ ស អាយុ៣៣ឆ្នាំរស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ៣-ឈ្មោះជា សំបូរហៅអុីវភេទប្រុ សអាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ និង ៤-ឈ្មោះញ៉ាត សំណាងហៅវេវភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចស្រុកកំរៀង បានចាប់យកវត្ថុតាងមួយចំនួន រួមមានម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០៥ថង់(សង្ស័យមានសារធាតុញៀន)ទូរសព្ទ័ដៃ០២គ្រឿងចាស់ ប្រាក់រៀលចំនួន៦០ ម៉ឺនរៀល កាំភ្លើងខ្លីហ្គាស់បាញ់គ្រាប់កង់ ចំនួន០១ដើមនិងបង់ចំនួន០២ និង គ្រាប់កាំភ្លើងអាកា(AK47)ចំនួន១៣២គ្រាប់។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសយក ម៉ូតូ០១គ្រឿងម៉ាកហុងដាទ្រីមសេរីឆ្នាំ២០១១(បិទតែម២០២២) ពណ៌ខ្មៅលេខម៉ាស៊ីន ND125 I8581605 គ្មានស្លាកលេខនិងឧបករណ៍ប្រើប្រាស់និងថង់ច្រករំលែកគ្រឿងញៀនមួយចំនួន។នៅពេលនេះនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕ ដោយ៖ ពុទ្ធិពល