លោក ញ៉ែម អេន ត្រូវបានបណ្តេញចេញពីគណបក្សខ្មែររួបរួមជាតិ

ភ្នំពេញ៖ លោក ញ៉ែម អេន ដែលជាអតីតអ្នកថតរូបក្នុងគុកទួលស្លែង បច្ចុប្បន្នជាបេសកជនពិសេសរបស់ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានបណ្តេញចេញពីបក្ស។

បើតាមលិខិតបណ្តេញចេញដែលចុះហត្ថលេខាដោយលោក ញឹក ប៊ុនឆៃ នាថ្ងៃ៤ ធ្នូ មិនបានបញ្ជាក់ពីមូលហេតុនោះទេ។

ប៉ុន្តែស្របពេលបណ្តេញចេញនេះ លោក ញ៉ែម អេន បានយកឈ្មោះរបស់មន្រ្តីជាន់ខ្ពស់នៃបក្សនេះ៣រូបថា ទៅចូលរួមជីវភាពនយោបាយជាមួយបក្សផ្សេង ដោយមិនបាច់ឲ្យសាម៉ីខ្លួនដឹងមុនឡើយ។

សូមបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិបានតែងតាំងលោកញ៉ែម អេន ជាបេសកជនពិសេសលោកញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

មុនមកចូលរួមជាមួយបក្សខ្មែររួបរួមជាតិ លោក ញ៉ែម អេន ជាមន្ត្រីគណបក្សខ្មែរស្រឡាញ់ជាតិ , គណបក្សសង្គ្រោះជាតិ , គណបក្សអំណាចខ្មែរ, គណបក្សខ្មែរ សាធារណរដ្ឋ, គណបក្សពលកររុងរឿង និងគណបក្សខ្មែរស្រឡាញជាតិ ហើយលោកក៏ធ្លាប់កាន់តំណែងជាអភិបាលរងស្រុកអន្លង់វែងផងដែរ៕ ដោយ៖ រិន ចំរើន