សម្តេច ហ៊ុន សែន៖ លោក ហ៊ុន ម៉ាណែត អាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៅ ៣ ទៅ៤សប្ដាហ៍ខាងមុខនេះ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច អាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៅ ៣ ទៅ៤ សប្ដាហ៍ខាងមុខនេះ ក្រោយពីបញ្ចប់ដំណើរការបោះឆ្នោត និងលទ្ធផលបោះឆ្នោតត្រូវបានប្រកាសរួច។

សម្តេច ហ៊ុន សែន ថ្លែងនៅក្នុងពេលកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានរបស់ប្រទេសចិន ហើយត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បាន បញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីមានរហូតដល់ទៅ ២ រូប គឺ រូបសម្តេច ផង និងលោក ហ៊ុន ម៉ាណែត ផង ដោយរងចាំមើលប្រជាពលរដ្ឋបោះឆ្នោតឱ្យ។

សម្តេច ថ្លែងថា “ហើយថា មិនត្រូវ នៅត្រឹមតែ ៣-៤ អាទិត្យ ទៀត ហ៊ុន ម៉ាណែត អាចឡើងជានាយករដ្ឋមន្ត្រី ក៏អាចថាបាន… ហើយចាំមើលអ្នកដទៃថាម៉ិច។ ស៊ីសងបន្ទាប់ពីនោះទៅ ហ៊ុន ម៉ាណែត ធ្វើការបាន ឬអត់ ?” ។

ទោះជាយ៉ាង សម្តេច ហ៊ុន សែន បង្ហាញជំនឿងថា លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច មានលទ្ធភាព ខ្ពស់ជាងសម្តេច៕