ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថាការផ្សព្វផ្សាយជុំវិញសមាសភាពរាជរដ្ឋាភិបាលបំរ៉ុងទុករបស់គណបក្សប្រជាជនកម្ពុជា មិនទាន់ជាផ្លូវការនៅឡើយទេ ខណៈដំណើការបោះឆ្នោតមិនទាន់ត្រូវបានបញ្ចប់ និងមិនមានបោះត្រាបញ្ជាក់។
លោក សុខ ឥសាន ប្រាប់ KhmerCM ឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដានេះថា សមាសភាពរាជរដ្ឋាភិបាលបំរ៉ុងដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសមង្គម ហើយត្រូវបានចែគរំលែកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មិនមានការបោះត្រា ឬ បញ្ជាក់ច្បាស់នៅឡើយទេ។ ដូច្នេះ មិនទាន់អាចយកជាការបានទេ ។
លោកក៏ទទួលស្គាល់ថា លោក ក៏ឃើញកពីការចែករំលែកលិខិតនេះដែរ ប៉ុន្តែ លោក មិនដឹងថា ចេញពីប្រភពណាមួយដែលបានរៀបចំនោះទេ ។
លោកថ្លែងថា ” ខ្ញុំយល់ថា ទី១ លិខិតអត់មានបោះត្រា អាហ្នឹង មិនមែនជាលិខិតគតិយុត្តិផ្លូវការទេ។ ទី២ នីតិវីធីមិនទាន់មកដល់។ ដូច្នេះ យើង មិនអាចជឿទុកចិត្ត ១០០ % បានទេ ប៉ុន្តែ យើងអាចសន្និដ្ឋានបានថា ប្រហែលមានឥស្សរជនណាមួយ រៀបចំ សេចក្តីព្រាង ចោល។ អីចឹងទេ វាមិនទាន់ផ្លូវការទេ និងស្របតាមនីតិវិធីក្រោយការបោះឆ្នោត៕