សម្ដេច ហ៊ុន សែន ហៅយុទ្ធនាការក្រុមប្រឆាំងថា «ដេកផ្ទះងាប់ឯង»

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានហៅការដាក់ចេញនូវយុទ្ធនាការ ឬជាការអំពាវនាវ របស់មេដឹកប្រឆាំងនៅក្រៅប្រទេស ឱ្យសកម្មជនរបស់ខ្លួន ដេកផ្ទះកុំឱ្យចេញទៅបោះឆ្នោត ជាយុទ្ធនាការ «ដេកផ្ទះងាប់ឯង»។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្ត តាមព្យាបាទរាជរដ្ឋាភិបាល ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួន នៅផ្ទះកុំទៅបោះឆ្នោត ដោយដាក់ចេញជាយុទ្ធនាការ«ដេកផ្ទះឈ្នះឯង»។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ជាង១ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ បានប្រសាសន៍ថា ” អ្នកខ្លះគេនិយាយថា ដេកផ្ទះឈ្នះឯង ខ្ញុំប្រសិទ្ធនាមថា ដេកផ្ទះងាប់ឯង”៕