ភ្នំពេញ៖ លោក កែត ឃី អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សភ្លើងទៀន ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋលេខាធិការ តាមការស្នើសុំទូលថ្វាយពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។
លោក កែត ឃី អតីតបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលរាជធានីភ្នំពេញ របស់គណបក្សភ្លើងទៀន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានសរសេរលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។
ភ្លាមៗ ក្រោយពេលទទួលការស្នើសុំរបស់លោក កែត ឃី នេះ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក កែត ឃី ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕