ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ហ៊ុន កុសល ជាអនុរដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។នេះ បើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ។
ការតែងតាំង តាមសំណើរបស់សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងបន្ទាប់ ពីលោក ហ៊ុន កុសល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ បានស្នើសុំសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈ Video ខ្លីមួយ លោក ហ៊ុន កុសល បានប្តេជ្ញា និងបង្ហាញចិត្តស្មោះត្រង់ ចំពោះសម្ដេច និងគណបក្សប្រជាជនកម្ពុជា។