សម្តេចតេជោ ៖ ក្រុមប្រឆាំងក៏អាចភ្ជាប់ទៅតេឡេក្រាមសម្តេចបានដែរ ដើម្បីស្តាប់ ឬយកព័ត៌មាន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យអ្នកដែលចង់ទទួលព័ត៌មានពីឆាណែលតេឡេក្រាមសម្តេច អាចចូលរួមបានទាំងអស់ ជាពិសេសក្រុមប្រឆាំងទាំងក្នុងនិងក្រៅប្រទេសដើម្បីបានស្តាប់និងដឹងព័ត៌មាន ដោយគ្មានបញ្ហាអ្វីនោះទេ។

តាមរយៈសារសំឡេងរបស់សម្តេចតាមប្រព័ន្ធតេឡេក្រាម នាថ្ងៃ១៤ កុម្ភៈ បានឲ្យដឹងថា មានអ្នកខ្លះមិនយល់ពីឆាណែលតេឡេក្រាម បែរជាព្យាយាមស្វះស្វែងរកលេខទូរស័ព្ទរបស់សម្តេចដើម្បីភ្ជាប់តេឡេក្រាមមកកាន់សម្តេចដោយផ្ទាល់ ទើបសម្តេចបានប្រកាសជាសាធារណៈម្តងទៀតអំពីតេឡេក្រាមនេះ ។

សម្តេចតេជោបានលើកឡើងថា ឆាណែលតេឡេក្រាមរបស់សម្តេច នឹងទទួលបានព័ត៌មានយ៉ាងឆាប់រហ័តបំផុត និងងាយស្រួល បើប្រៀបធៀបនឹងប្រព័ន្ធដ៏ទៃទៀត ដូចជាហ្វេ សប៊ុក ស្វីតធ័រ អិនតាក្រាម ជាដើម។

សម្តេចតេជោក៏បានលើកឡើងថា «សមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានតេឡេក្រាមគួរត្រូវបានភ្ជាប់ ហើយនិយាយរួមអ្នកណាក៏ដោយ ទោះបីអ្នកប្រឆាំងក៏ដោយអាចចូលរួមស្តាប់ ឬយកព័ត៌មាន ក៏ចូលមគឺអត់មានបញ្ហាទេ តែគ្រាន់បងប្អូនសូមប្រាប់អ្នកមិនទាន់ភ្ជាប់ផងដែរ ព្រោះថាវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងទទួលព័ត៌មាន»៕