មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ ផ្សព្វផ្សាយបញ្ហាកូវីដ-១៩ បញ្ហាកើតមានថ្មីៗ ក្នុងប្រទេ ស និងក្រៅប្រទេស

បាត់ដំបង៖ ឧត្តមសេនីយ៍ត្រី ភា សុវណ្ណ មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះ បានផ្សព្វផ្សា យពីបញ្ហាកូវីដ-១៩ និងបានលើកពីបញ្ហាកើតមានថ្មីៗក្នុង និងក្រៅប្រទេស ដល់យោធិន នា ព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក ។

លោកមេបញ្ជាការរង បានសង្កត់ធ្ងន់ពីបញ្ហាសំខាន់ ជំងឺកូវីដ-១៩ បងប្អូនយោធិនទាំងអស់ការពារឱ្យបានដាច់ខាត កុំឱ្យមានការឆ្លងរីករាលដាលបន្ថែមទៀត ទោះបីជាមួយរយៈមកនេះមានការអន់ថយស្ងប់ស្ងាត់ពិតមែន ប៉ុន្តែកូវីដ មិនទាន់ឃ្លាតឆ្ងាយពីយើងនៅឡើយទេ ដាច់ខាតមិនត្រូវលែងដៃក្នុងការ ការពាររក្សានូវការពាក់ម៉ាស បាញ់អាល់កុលឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងចូលរួមកាត់ផ្តាច់ជំងឺកូវីដ-១៩ នេះចេញពីប្រទេសរបស់យើងអោយបាន។

ឧត្តមសេនីយ៍ត្រី ភា សុវណ្ណ បានលើកពីសកម្មភាពការងារសប្តាហ៍កន្លងមកដោយលោកមើលឃើញថា មានការស្វះស្វែងធ្វើការយកចិត្តទុកដាក់ទៅតាមផែនការណ៍បែងចែកតាមកម្មវិធី។ លោក ឧត្តមសេនីយ៍ត្រី សូមឱ្យបន្តខិតខំតយកចិត្តទុកដាក់ពីលើបន្ថែមទៀត និងជាពិសេសការងារត្រៀមប្រយុទ្ធត្រូវត្រៀមលក្ខណៈឱ្យបានល្អជាប់ជាប្រចាំ៕
ដោយ៖ គង់ សេដ្ឋាមុនី