ភ្នំពេញ ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្តលក់បានប្រមាណជា២៣១ពាន់លេខ ទទួលចំណូលសរុបប្រមាណជា៣៤៣ពាន់លានរៀល ស្មើនឹង ៨៥លានដុល្លារ។
យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរ ក្រសួងសាធារណការ បានឱ្យដឹងថា គិតខែវិច្ឆិកា ឆ្នាំ២០២២ លេខចុះបញ្ជីរថយន្តលក់បានជាង២៣១ពាន់លេខ ទទួលបានចំណូលជាង៣៤៣ពាន់លានរៀល ស្មើនឹង៨៥លានដុល្លារ ក្នុងនោះ ៖ លេខពិសេសលក់ បានជាង២១៥ពាន់លេខ ទទួលបានចំណូលជាង ២៣១ពាន់លានរៀល ស្មើនឹង៥៧លានដុល្លារ និងលេខពិសេសផ្ទាល់ខ្លួនលក់បានជាង១៥ពាន់លេខ ទទួលបានចំណូលជាង១១២ពាន់លានរៀល ស្មើនឹង២៨លានដុល្លារ។
ដោយឡែក ចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ចាប់ពីខែមករា ដល់ខែវិច្ឆិកា ក្នុងឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបជាង៧៨ពាន់លានរៀល ស្មើនឹងប្រមាណ១៩លានដុល្លារកើនឡើងប្រមាណ២៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ ដោយ៖ រិន ចំរើន