ក្រសួងវប្បធម៌ប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យ

ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដំណឹងដល់កវីនិពន្ធ អ្នកនិពន្ធ និងសាធារណជនទាំងអស់ពីការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈកាលពីថ្ងៃទី ២៣ ខែធ្នូ ឱ្យដឹងថា ការប្រកាសប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣នេះក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តថា នឹង ចាប់ផ្តើមទទួលស្នាដៃពីថ្ងៃផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។បើតាមក្រសួង ឱកាសល្អប្រឹងចាប់ឱ្យជាប់ ភព្វព្រេងល្អគាប់មានមិនច្រើនពេកទេក្នុងជីវិត៕ ដោយ៖ ពុទ្ធិពល