១១ខែ ពន្ធដារប្រមូលចំណូលជាង៣ពាន់លានដុល្លារ

ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ អគ្គ នាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ប្រមាណជា៣ ២១៤,០៦ លានដុល្លារ ស្មើនឹង ១១៣.៩៩% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈ ពេល១១ខែ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។

ក្នុងនោះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានារកើនឡើងចំនួន ៦៤៨.១៧ លានដុល្លារ ស្មើនឹង ២៥.២៩%»។

ជាមួយគ្នានេះដែរ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២នេះវិញចំណូលពន្ធ-អាករគ្រប់ប្រភេទ ប្រមូលបានចំនួន ២៦៧,៩៨ដុល្លារ ស្មើនឹង ៩,៥០% ៕ ដោយ៖ រិន ចំរើន