ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំរបៀបរបបការងារជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃ ទី២ ខែធ្នូ ឆ្នាំ២០២២ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកកិច្ចការរដ្ឋប្បវេណី អមដោយលោកអគ្គនាយករង និងថ្នាក់ដឹកនាំនៃនាយកដ្ឋាន រួមមាន លោក-លោកស្រី ជាប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ។
ក្នុងកិច្ចពិភាក្សានេះ ត្រូវបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៤ គឺ
១-របៀបរបបការងារ និងដំណើរការឯកសារ
២-ការធ្វើកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ លើគម្រោងអភិវឌ្ឍន៍យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
៣-ការរៀបចំក្របខណ្ឌច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់
៤- ការជម្រុញសកម្មភាពការងាររបស់នាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់៕ ដោយ៖ សៀងហៃ