ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានប្រកាសពីរៀបចំអង្គរសង្ក្រាន្តឡើងវិញ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នាឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីផ្អាកមួយរយៈដោយសារការរីករាលនៃជំងឺកូវីដ-១៩
ក្នុងពិធីបិទប្រកួតកីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិ នៅទូទាំងប្រទេសឱ្យបានជម្រាបថា នៅចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្ដងទៀត”។
សម្ដេចតេជោក៏សង្ឃឹមថា កីឡាល្បុក្កតោរបស់កម្ពុជា នឹងក្លាយជានិមិត្តរូបដល់សំខាន់ នៃការជួបជុំក្នុងពិធីអង្គរ សង្ក្រាន្ត នៅខេត្តសៀមរាបនៅពេលនោះ៕
ដោយ៖ រិន ចំរើន