បន្ទាយមានជ័យ ៖ ភ្នំដូងព្រះ (Phnom Doung Preah Fossil Site)ជាស្ថានីយផូស៊ីលពពួកសត្វសមុទ្រមួយ ដែលក្រុមការងារបានសិក្សា នៅឆ្នាំ២០១៩ (រូបទី៣៨)។ ភ្នំនេះស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានចំណុចនិយាមកា WGS1984 (278559-1504105) ។ ដោយបច្ចុប្បន្នភ្នំនេះ កំពុងត្រូវបានគេ កកាយយកអាចម៍ដីនៅផ្នែកខាងជើង និងខាងត្បូងភ្នំ។
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងបរិស្ថាន បង្ហើបឱ្យដឹងថា ភ្នំនេះជាប្រភេទភ្នំថ្មកំបោរ លាយឡំជាមួយដី ដែលចាក់បង្គរជាស្រទាប់ៗ និងឃើញស្លាកស្នាមនៃការដោលឡើង នៃស្រទាប់ផែនដីផងដែរ។ ថ្មកំបោរ ស្រទាប់ដី ដែលមានពណ៌ខុសគា្នអាចបញ្ជាក់បានអំពីបាតុភូត ដែលកើតឡើងក្នុងសម័យកាលផ្សេងៗគ្នា។
ក្រសួងបន្ថែមទៀតថា ភ្នំដូងព្រះ និងភ្នំថ្មកំបោរ មួយចំនួនដែលនៅក្បែរៗគ្នានេះ បើតាមផែនទីភូគព្ភសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា មានអក្សរសំគាល់ PLS មានន័យថាជាភ្នំថ្មកំបោរដែលមានអាយុកាលក្នុងសម័យកាល Permian (ភ័រមៀន) (២៩៨,៩-២៥១,៩លានឆ្នាំ) ស័ក Paleozoic (ភេលាអូហ្សូអ៊ីក)” ។
បើតាមរយៈការសិក្សាបឋម យើងរកឃើញប្រភេទសត្វសមុទ្រ និងរុក្ខជាតិមានដូចជា៖
១.ពពួក Fusulinina (ហ្វូស៊ូលីណា)®មានសណ្ឋានស្រដៀងគ្រាប់អង្ករខ្លះបានកកជាថ្ម និងខ្លះកប់ក្នុងដីខ្មៅ ក្នុងក្រុមនេះក៏រកឃើញប្រភេទផ្សេងដែលស្ថិតក្នុងសណ្ដាន Family Globigerinidae វាមានលក្ខណៈជាដុំមូលទំហំតូចធំលាយគ្នា មួយប្រភេទទៀតជាគ្រាប់ មូលៗតូចជាងកូនដៃ ប៉ុន្តែបើវាបែកពាក់កណ្តាលយើងឃើញមានជាស្នាមរង្វង់ៗ ។
២.ពពួកផ្កាថ្ម (Corals) បានឃើញនៅក្នុងថ្មមួយចំនួន ខ្លះមានរាងដូចសំបុកឃ្មុំ ខ្លះក៏មានទម្រង់ជាដើមតូចៗផងដែរ។ ៣.ពពួក Sponges (អេប៉ុង) ពេលដែលនៅរស់មាន ទ្រង់ទ្រាយប្រហែលនិងផ្កាថ្ម តែមានលក្ខណៈទន់ៗដូចអេប៉ុង។ ៤.ពពួក Brachiopods (ប្រាកូផត) យើងបានប្រទះឃើញមួយចំនួនផងដែរ ដែលធ្លាប់មានក្នុងអត្ថបទមុនៗ ផងដែរ។ ក្នុងនេះមានមួយប្រភេទដែលមើលទៅមានរូបប្រហាក់ប្រហែលនឹងឆ្អឹងត្រី ហើយស្ដើង។
៥. ពពួក Bivalves (បាយវ៉ាល់) ដែលមានលៀស ងាវ គ្រំជាដើម យើងបានជួបប្រទះសំបកគ្រំផ្លិត (Shell)។ ៦. ពពួកខ្យងក៏រកបានជាច្រើនប្រភេទផងដែរ ដែលយើងមិនទាន់អាចកំណត់ឈ្មោះពួកវាបាននៅឡើយទេ។
៧. ពពួក Bryozoan (ប៉្រាអីស្យូន) យើងបានឃើញពពួកនេះមួយចំនួនផងដែរ ដែលមានលក្ខណៈដូច សំណាញ់។ ហើយយើងបានជួបផូស៊ីលឈើមួយចំនួននៅភ្នំនោះផងដែរក្នុងនោះផូស៊ីលឈើមួយដុំ នៅមានរូបរាងទាំងមូល មានមុខកាត់១៣ស.ម។ ឈើមួយចំនួនដែលរកឃើញនោះវាអាចដុះក្នុងទឹក ឬនៅមាត់ទឹកក្នុងពេលដែលទីតាំងនោះគោ៕ ដោយ៖ សៀង ហៃ