ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ១៩ហើយ។ ក្រោយពីជាសះស្បើយសម្តេចនឹងមានបេសកកម្មការងារពេញមួយសប្តាហ៍តែម្តង។
បន្ទាប់ពីរកឃើញឆ្លងជំងឺកូវីដកាលពីប៉ុន្មានថ្ងៃមុន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាល្ងាចថ្ងៃ១៩វិច្ឆិកានេះ សម្តេចតេជោ បានបង្ហាញពីលទ្ធផលថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះ មេរោគកូវីដ១៩ត្រូវបាន ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមាន ភ្ជាប់ជាមួយ”។
សម្តេចតេជោបន្តថា ចាប់ពីថ្ងៃអាទិត្យស្អែកនេះ នឹងពេញមួយសប្តាហ៍ទៀត សម្តេចមានកម្មវិធីពេញទាំងអស់។ តែសម្តេចថា ដូច្នេះច្បាស់ជាមិនហត់ពេកនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១៥ វិច្ឆិកា សម្តេចតេជោ ត្រូវបានរកឃើញវិជ្ជមានកូវីដ នៅប្រទេសឥណ្ឌូនេស៊ី មុនចូលរួមកិច្ចប្រជុំ G20នៅកោះបាលី៕
ដោយ៖ រិន ចំរើន