ភ្នំពេញ៖ នាវាស្វ័យការពារជប៉ុនចំនួន ១គ្រឿង ដែលជានាពិឃាដឈ្មោះ JS HARUSAME (DD-102) ផ្ទុកមនុស្សចំនួន ២០៥នាក់ ចូលចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។
នាវានេះ ចូលចតរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួន រួមទាំងធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹកខេមរភូមិន្ទ។
លក្ខណៈបច្ចេកទេសនាវាឈ្មោះ JS HARUSAME (DD-102) ជាប្រភេទនាវាពិឃាដ មានបណ្ដោយ ១៥១ម៉ែត្រ, ទទឹង ១៧.៤ម៉ែត្រ, ជម្រៅទឹក ៥,២ម៉ែត្រ, ទម្ងន់ផ្ទុក ៤ ៥៥០tons, មានមនុស្សចំនួន ២០៥នាក់ និងមេបញ្ជាការនាវាគឺវរនាវីឯក KUDO MASANORI ៕