សម្តេចតេជោ បង្ហាញការសោកស្តាយដោយភរិយាមិនអាចចូលរួម ទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានា បានដោយសារបញ្ហាសុខភាព

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៩វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការសោកស្តាយដោយភរិយារបស់សម្ដេចមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។

សម្ដេចបានសង្កត់ធ្ងន់ថា «តាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខ្ញុំមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ាន ប្រចាំឆ្នាំជាមួយខ្ញុំឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២និងឆ្នាំ ២០១២ភរិយាខ្ញុំបានបំពេញកិច្ចការដ៍ល្អក្នុងនាមភរិយាប្រធានអាស៊ាន»។

សម្ដេចបានបន្ថែមថា«មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិការអន្តរជាតិ តែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមាន អង្គការសហប្រជាជាតិ ចលនាមិនចូល បក្សសម្ពន័ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។

សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៍មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ»។

បើតាមសម្ដេចតេជោ នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការនៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង។
ជាមួយគ្នានេះ សម្ដេចបាន ផ្តាំទៅក្មេងពាលពីកំណើតឈប់បាន ឈប់ទៅរឿងបោកប្រាស់៕ ដោយ៖ គង់ សេដ្ឋាមុនី