ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួន សរុប ៨០៣ ៤១៣ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៧២ ៩៤២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣០ ៤៧១ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានឱ្យដឹងថា នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងខេត្ដកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែត ប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។ ទន្ទឹមនេះ ប្រ ជា ពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំង ពីថ្ងៃសៅរ៍ មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និង អាច បន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ។
សូមជម្រាបជូនថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពត ២០៧ ២៤៥ នាក់, ខេត្តព្រះសីហនុ ១៦០ ៤៦០ នាក់, ខេត្តបន្ទាយមានជ័យ ១២៣ ៨៥៦ នាក់, ខេត្ត កំពង់ធំ ១០៧ ៩០៤ នាក់, ខេត្តសៀមរាប ៤៣ ៤៩២ នាក់, ខេត្តតាកែវ ២៩ ១៥៥ នាក់ និង រាជធានីភ្នំពេញ ២២ ៩៥៤ នាក់។ ចំពោះតួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរ សម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុកនោះទេ៕ ដោយ៖ គង់ សេដ្ឋាមុនី