ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ពោលមុនមួយថ្ងៃនៃការចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានពាក់នាឡិកាមានផ្លាកសញ្ញាអាស៊ានផលិតនៅកម្ពុជាមុនគេ។
តាមបណ្តាញសង្គមសម្តេចតេជោបញ្ជាក់ថា “ខ្ញុំនឹងពាក់នាឡិកានេះ ក្នុងការប្រជុំអាស៊ាននៅភ្នំពេញនិងបន្តពាក់នៅឥណ្ឌូនេសុីពេលប្រជុំG20 ថ្ងៃ១៥ដល់១៦ បន្ទាប់មកពាក់ចូលរួមប្រជុំAPECនៅថៃ ថ្ងៃ១៧ និង ១៨វិច្ឆិកា ២០២២ ព្រោះខ្ញុំចូលរួមទាំងនៅឥណ្ឌូនេសុី និងថៃ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ដែរ(ខ្មែរធ្វើបាន)”។
សូមបញ្ជាក់ថា សម្តេចតេជោ បានបញ្ជាឲ្យផលិតនាឡិកានេះ ចំនួន១៥គ្រឿងដើម្បីផ្តល់ជូនថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ៕ដោយ៖ រិន ចំរើន