សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប១៩ឆ្នាំ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

ភ្នំពេញ៖ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ ខួប ១៩ឆ្នាំ នៃការដាក់បញ្ចូល របាំព្រះ រាជ ទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ(០៧ វិច្ឆិកា ២០០៣-០៧ វិច្ឆិកា ២០២២)។

គួរបញ្ជាក់ដែរថា “បាំព្រះរាជទ្រព្យ” របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្ប ធម៌ អរូបីនៃមនុស្សជាតិ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ “របាំព្រះរាជទ្រព្យ”គឺជាសម្បត្តិ បេតិក ភណ្ឌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដ កម្ម បុរាណ មួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជ ទ្រព្យ នេះ មានភាពល្បីល្បាញខាងមានកាយវិកាទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿង ចាំង ភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការ ក្បាច់ និង មនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយ ទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ ភ្លេង ពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ៕ដោយ៖ គង់ សេដ្ឋាមុនី