ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជា «កិត្តិបរិរក្សបណ្ឌិត» ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មុនមកជាឧបនាយករដ្ឋប្រចាំការដូចសព្វថ្ងៃនេះ លោកធ្លាប់ជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ៕ដោយ៖ រិន ចំរើន